មួយឆ្នាំកន្លងមក សល់អ្វីខ្លះ? សោកស្តាយដែលគ្មានចម្លើយសម្រាប់សំណួរនេះ ប៉ុន្តែខ្ញុំសូមប្រកាសពីជោគជ័យនៃការរត់ពេញមួយឆ្នាំរបស់ខ្ញុំ។ មិនធ្លាប់ជាប់ជ័យលាភី ឬហៅម្យ៉ាងថា ឡើងជាន់ក្តារកិត្តិយសទទួលរង្វាន់ ឬការបំពាក់មេដាយម្តងណាឡើយ តែហេតុអ្វីបានជាខ្ញុំតាំងខ្លួនជាបុគ្គលជោគជ័យក្នុងការរត់? A Slow Run is Better Than No Run ទ្រឹស្តីដែលមានន័យថា «រត់យឺតប្រសើរជាងមិនរត់» នេះ ហើយ ដែលធ្វើឱ្យខ្ញុំ «ក្អេង» ហ៊ានសរសេរអំពីបទពិសោធន៍របស់ខ្លួន ប៉ុន្តែមិនមែនអំពីវិធីសាស្ត្ររត់នោះឡើយ ប៉ុន្តែអំពីអ្វីដែលខ្ញុំធ្វើបាន និងសង្កេតឃើញក្នុងសហគមន៍អ្នករត់។ «រត់» ជាកីឡាឯករាជ្យមួយ ដែលអាចចូលរួមជាក្រុម តែបើម្នាក់ឯងក៏មិនឯកោនោះដែរ ជាកីឡាដែលមិនមានអ្នកដទៃចាំស្តីបន្ទោសដូចប្រភេទកីឡាផ្សេងៗទៀត និងជាកីឡាដែលភាគច្រើន មានតែលទ្ធផល «ឈ្នះ-ឈ្នះ»។ មិនមែនជាបទពិសោធន៍ជោគជ័យ ឬនាំឱ្យការរត់រឹតខ្លាំងនោះឡើយ ប៉ុន្តែខ្ញុំសូមចែករំលែកចំណុចទាំង២៤ ពាក់ព័ន្ធនឹងការចូលរួមរត់ពេញមួយឆ្នាំ២០២៤របស់ខ្ញុំ ដូចខាងក្រោម៖ ១. ក្រោកបិទនាឡិការរោទិ៍ ហើយចាប់ផ្តើម ផុតថ្ងៃនេះ តាំងចិត្តធ្វើឱ្យបាននៅថ្ងៃស្អែក! ខកសប្តាហ៍នេះ សន្យាធ្វើឱ្យបាននៅសប្តាហ៍ក្រោយ! ឆ្នាំនេះឆាចោល ឆ្នាំក្រោយន...
Every Links from Ung Chamroeun